អ្នករមែងឋិតនៅ ផឹកស៊ី ក្នុងវិមាននោះផង ពិណជាទិព្វទាំងឡាយ លាន់ឮពីរោះផង កាមគុណទាំង ៥ មានរសទិព្វ (តែងបរិបូណ៌) ក្នុងវិមាននោះផង ពួកនារី ដែលបិទបាំងដោយគ្រឿងមាស តែងរាំច្រៀងក្នុងវិមាននោះផង
សម្បុររបស់អ្នកប្រាកដដូច្នោះ តើសម្រេចដោយបុណ្យអី្វ ផលសម្រេចដល់អ្នកក្នុងវិមាននេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់អ្នកផង តើដោយបុណ្យដូចម្តេច
នែទេវតា អ្នកមានអានុភាពច្រើន អាត្មាសួរអ្នក តើអ្នកកាលកើតជាមនុស្ស បានធ្វើបុណ្យអី្វ ទើបអ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុណ្យអី្វ។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នារួចហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំបានរៀបចំល្អនូវកម្រងផ្កា ដែលគេរៀបចំមិនល្អ បានដំកល់ទុកចំពោះព្រះស្តូបនៃព្រះសុគត (ព្រះនាមកស្សប) បានជាខ្ញុំមានឫទ្ធិច្រើន មានអានុភាពច្រើន បរិបូណ៌ដោយកាមគុណទាំងឡាយជាទិព្វ