នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្សក្នុងពួកមនុស្ស បានឲ្យអាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម ឲ្យទានតាមអានុភាព (នៃខ្ញុំ)។
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំនឹងប្រាប់ដល់លោក កាលដែលខ្ញុំកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។

ចប់ បីឋវិមាន ទី១។