​ខ្ញុំ​ទុកណា​ជា​មាន​សេ​ចកី្ត​ក្រោធ​ ​ក៏​មិនបាន​ពោល​ពាក្យ​អាក្រក់​ ​(​ចំ​ពោះ​បី្ត​)​ ​ខ្ញុំ​បាន​តាំងនៅ​ក្នុង​ពាក្យសច្ចៈ​ ​បាន​លះបង់​ពាក្យ​កុហក​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ទាន​ ​មាន​អត្តភាព​សង្គ្រោះ​ ​(​ដោយ​សង្គហវត្ថុ​ទាំងឡាយ​)​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យបាយ​ ​ទឹក​ ​ឲ្យ​ទាន​ដ៏​ធំ​ទូលាយ​ ​ដោយ​សេ​ចកី្ត​គោរព​
 ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​
 បពិត្រ​ភិក្ខុ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​បតិ​ព្វ​តា​វិមាន​ ​ទី១១​។​


​ទុតិយ​បតិ​ព្វ​តា​វិមាន​ ​ទី១២​


 ​[​១២​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​នាង​ឡើង​កាន់​វិមាន​មាន​សសរ​ ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ ​ដ៏​រុងរឿង​ភ្លឺផ្លេក​ ​មាន​វិចិត្រ​ដ៏​ច្រើន​ ​ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​នាង​បាន​នៅក្នុង​វិមាន​នោះ​ ​
ថយ | ទំព័រទី ២០ | បន្ទាប់