​ពួក​ជន​ក្នុង​នគររាជ​គ្រឹះ​ ​បាន​ស្គាល់​ខ្ញុំ​ ​ថា​សិរី​មា​ ​ឯ​ព្រះពុទ្ធ​ជា​បុគ្គល​ស្វែងរក​នូវ​គុណ​ ​មាន​សីលគុណ​ជាដើម​ ​ដូច​គោ​ឈ្មោះ​និ​ស​ភៈ​ ​គឺ​គោរ​ប្រសើរ​ជាង​គោ​ទាំងពួង​ ​ជា​បុគ្គល​ដឹកនាំ​នូវ​សត្វ​ទាំងឡាយ​ ​បាន​សម្តែង​នូវ​សមុទយសច្ច​ ​និង​ទុក្ខសច្ច​ ​ថា​ជា​របស់​មិន​ទៀង​ ​នូវ​ទុក្ខនិរោធ​សច្ច​ ​ដែល​មិន​មាន​បច្ច័យ​តាក់តែង​ ​ថា​ជា​របស់​ទៀង​ ​និង​មគ្គសច្ច​នេះ​ ​ជា​ផ្លូវ​មិន​វៀច​ ​ជា​គន្លង​ដ៏​ក្សេម​ដល់​ខ្ញុំ​ ​លុះ​ខ្ញុំ​បាន​ស្តាប់​នូវ​អត្ថបទ​នៃ​អមត​និព្វាន​ ​ដែល​មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង​ ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះ​តថាគត​ ​មិន​មាន​បុគ្គល​ដទៃ​ប្រសើរ​ជាង​ហើយ​ ​ខ្ញុំ​បាន​សងួ្រម​ដ៏​ឧត្តម​ប្រពៃ​ ​ក្នុង​សីល​ទាំងឡាយ​ ​តាំងនៅ​ក្នុង​ធម៌​ ​ដែល​ព្រះពុទ្ធ​ប្រសើរ​ជាង​ជន​ ​ទ្រង់​សម្តែង​ហើយ​ ​លុះ​ដឹង​អត្ថបទ​ដែល​ប្រាសចាក​រាគៈ​ ​មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង​នោះ​ ​ដែល​ព្រះ​តថាគត​ ​មិន​មាន​បុគ្គល​ដទៃ​ប្រសើរ​ជាង​ ​ទ្រង់​សម្តែង​ហើយ​ ​ខ្ញុំ​បាន​នូវ​សមាធិ​ ​ដែល​កើតអំពី​សមថៈ​ ​ក្នុង​អត្តភាព​នោះ​ឯង​ ​ការបាន​នូវ​សមាធិ​របស់ខ្ញុំ​នោះ​ឯង​ ​ជាម​គ្គ​និយាម​ដ៏​ឧត្តម​ ​ខ្ញុំ​បាន​នូវ​អមត​និព្វាន​ដ៏​ប្រសើរ​វិសេស​ ​មាន​សេ​ចកី្ត​ជឿ​ដ៏​ពិត​ ​បាន​ដល់​នូវ​គុណវិសេស​ក្នុង​ការ​ត្រាស់​ដឹង​ ​(​នូវ​សច្ចៈ​)​ ​មិន​មាន​សង្ស័យ​ ​មាន​ពួក​ជន​ច្រើន​បូជា​ហើយ​ ​សោយ​នូវ​ការ​លេង​ ​និង​សេ​ចកី្ត​ត្រេកអរ​ដ៏​ច្រើន​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់