ឋានរបស់យើង កើតឡើងព្រមដោយអំណាចនៃផលកម្ម ពួកស្ត្រីអប្សរពីកាលមុនដែលកើតក្នុងវិមាននោះចំនួន ១ សែននាក់ នាងជាអ្នកមានយស កើតឡើងដោយកម្មជារបស់ខ្លួន នាងជាបុព្វទេវតា ញុំាងរស្មីឲ្យភ្លឺ តាំងនៅដូចព្រះចន្ទ ជាស្តេចនៃផ្កាយ រមែងរុងរឿងគ្របសង្កត់ពួកផ្កាយ នាងថ្កើងរុងរឿងដោយយស ជាងពួកនៃស្ត្រីអប្សរនេះ យ៉ាងនោះដែរ ម្នាលនាងមានរូបគួរមើល មិនថោកថយ នាងមកពីភពណាហ្ន៎ បានមកកើតក្នុងភពរបស់យើងនេះ ពួកទេវតានៅឋានត្រៃត្រឹង្សទាំងអស់ ព្រមទាំងព្រះឥន្ទ មិនឆ្អែតស្កប់ស្កល់ ដោយការមើលនូវនាង ដូចជាពួកទេវតា នៅក្នុងឋានត្រៃត្រឹង្ស ព្រមទាំងព្រះឥន្ទ មិនឆ្អែតស្កប់ស្កល់ ដោយការឃើញនូវព្រហ្ម ដូច្នោះដែរ។
(ទេវធីតាតបថា) បពិត្រសក្កៈ ព្រះអង្គទ្រង់សួរប្រស្នានេះ នឹងខ្ញុំព្រះអង្គថា នាងច្យុតមកអំពីភពណា បានមកកើតក្នុងទីនេះ ខ្ញុំឈ្មោះបេសការិកា កើតក្នុងបុរី ឈ្មោះពារាណសីរបស់អ្នកដែនកាសីនោះ
(ទេវធីតាតបថា) បពិត្រសក្កៈ ព្រះអង្គទ្រង់សួរប្រស្នានេះ នឹងខ្ញុំព្រះអង្គថា នាងច្យុតមកអំពីភពណា បានមកកើតក្នុងទីនេះ ខ្ញុំឈ្មោះបេសការិកា កើតក្នុងបុរី ឈ្មោះពារាណសីរបស់អ្នកដែនកាសីនោះ