​ចិត្ត​លតា​វគ្គ​ ​ទី២​ ​
​ទាសី​វិមាន​ ​ទី១​


 [​១៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ចុះ​នាង​ដែល​មាន​ពួក​នារី​ចោមរោម​ ​ហែហម​ ​ដើរក្រឡឹង​ជុំវិញ​ក្នុងចិត្ត​លតា​វ័ន​ ​ជាទី​ត្រេកអរ​ ​ដូច​ព្រះឥន្ទ្រ​ជាធំ​ជាង​ទេវតា​ ​ញុំាង​ទិស​ទាំងពួង​ ​ឲ្យ​ភ្លឺ​ដូចជា​ផ្កាយព្រឹក​ ​តើ​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវធីតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​ទាសី​ ​បំរើ​អ្នកដទៃ​ ​ក្នុង​ត្រកូល​ជា​ឧបាសិកា​នៃ​ព្រះ​គោតម​ ​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ឯ​សេ​ចកី្ត​ព្យាយាម​ ​ក្នុង​សាសនា​នៃ​ព្រះពុទ្ធ​ ​ប្រកបដោយ​តា​ទិ​គុណ​នោះ​ ​តែង​មានដល់​ខ្ញុំ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់