បរិបូណ៌ដោយសទ្ធា និងសីល មានចិត្តត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។
សេចកី្តពេញចិត្តកើតឡើងដល់ខ្ញុំ ព្រោះបានឮនូវនន្ទនវ័នជារឿយៗ ខ្ញុំបានដំកល់នូវចិត្តក្នុងនន្ទនវ័ន ក្នុងតាវតិ្តង្សនោះ ហើយចូលទៅកាន់នន្ទនវ័ន ខ្ញុំពុំបានធ្វើតាមព្រះពុទ្ធដីការបស់ព្រះសាស្តា ជាព្រះពុទ្ធជាផៅពង្សនៃព្រះអាទិត្យទេ ខ្ញុំមានសេចកី្តក្តៅក្រហាយក្នុងកាលជាខាងក្រោយ ព្រោះដំកល់នូវចិត្តក្នុងធម៌ដ៏ថោកទាប។