ខ្ញុំភប់ប្រសព្វផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥ អំពើជាកុសលនោះ ខ្ញុំបានធ្វើហើយ ខ្ញុំបានទទួលផលអំពើជាសុខ ដោយខ្លួនឯង ខ្ញុំមានព្រះឥន្ទ ជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវត្តឹង្សរក្សា ឆ្អែតស្កប់ស្កល់ដោយកាមគុណ ៥ ផលនៃបុណ្យបែបនេះ មានប្រមាណច្រើន ឧច្ឆុទកិ្ខណាទានរបស់ខ្ញុំមានផលច្រើន ខ្ញុំភប់ប្រសព្វផល មួយអន្លើដោយពួកទេវតា ខ្ញុំរីករាយដោយកាមគុណ ៥ ផលនៃបុណ្យបែបនេះ មានប្រមាណច្រើន ឧច្ឆុទក្ខិណាទានរបស់ខ្ញុំ មានសេចកី្តរុងរឿងច្រើន ខ្ញុំមានព្រះឥន្ទជាធំជាងទេវតាគ្រប់គ្រង មានពួកទេវតាក្នុងឋានតាវតឹ្តង្សរក្សា ដូចជាសហស្សនេត្រ ក្នុងនន្ទនវ័ន បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំចូលមកថ្វាយបង្គំចំពោះលោកម្ចាស់ អ្នកប្រកបដោយសេចកី្តករុណា ជាអ្នកប្រាជ្ញផង ទូលសួរនូវអាការមិនមានរោគផង