បានឃើញភិក្ខុប្រាសចាកធូលី គឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនតាំងដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
[៥] (ព្រះមោគ្គល្លានសួរថា) ដំរីរបស់នាង ជាជំនិះដ៏ប្រសើរ សម្រេចដោយកែវផ្សេងៗ ដ៏រុងរឿង មានកំឡាំងបរិបូណ៌ ដោយសន្ទុះ និងទៅក្នុងអាកាសបាន មានសម្បុរដូចផ្កាឈូក មានភ្នែកដូចត្របកឈូក ទ្រទ្រង់នូវសរីរៈដ៏រុងរឿង ដូចផ្កាឈូក និងផ្កាឧប្បល មានអវយវៈដ៏រោយរាយ ដោយលំអិតនៃផ្កាឈូក មានរបៀបនៃសម្បុរដ៏ល្អ ជាដំរីដើរល្អ មិនលោត ទៅល្មមប្រមាណ កាន់ផ្លូវដ៏ដេរដាសដោយផ្កាឈូក ដែលប្រដាប់ដោយត្របកឈូក

ចប់ បីឋវិមាន ទី៤។
កុញ្ជរវិមាន ទី៥