(នាងសុភទ្ទាឆ្លើយថា) ម្នាលនាងភទ្ទា ខ្ញុំជាស្ត្រីឈ្មោះសុភទ្ទា ខ្ញុំជាភរិយារួម (បី្ត) ជាមួយនឹងនាងផង ហើយត្រូវជាប្អូននាងផង ក្នុងភពជារបស់មនុស្ស ក្នុងកាលមុន ខ្ញុំនោះ លុះបែកធ្លាយរាងកាយ ផុតស្រឡះច្យុតចាកមនុស្សលោកនោះ បានមកកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី។
(នាងភទ្ទាសួរថា) ម្នាលនាងសុភទ្ទា នាងបានថ្លែងនូវជាតិរបស់ខ្លួន ក្នុងពួកទេវតាជាន់និម្មានរតីណា ពួកសត្វមានកម្មជាកុសលធ្វើហើយដ៏ច្រើន រមែងទៅកាន់ពួកទេវតាជាន់និម្មានរតីនោះ នាង អ្នកណាប្រៀនប្រដៅ ដោយហេតុដូចម្តេច ដោយប្រការដូចម្តេច នាងជាស្ត្រីមានយស ដល់នូវយសបែបនេះ បាននូវគុណវិសេសដ៏ធំទូលាយ តើដោយទានដូចម្តេច ដោយវត្តល្អដូចម្តេច ម្នាលទេវតា ខ្ញុំសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអី្វ។
(នាងសុភទ្ទាឆ្លើយថា) ក្នុងកាលមុន ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យទានណា ដោយដៃរបស់ខ្លួន ទាននោះ គឺបិណ្ឌបាត(១) ៨ (ដែលខ្ញុំឲ្យហើយ) ដល់សង្ឃ ជាទក្ខិណេយ្យបុគ្គល ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ សម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

(១) បិណ្ឌបាតដែលបុគ្គលឲ្យដល់ភិក្ខុ ៨រូប។ អដ្ឋកថា។