ព្រះពុទ្ធបានសំដែងនូវបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន របស់មនុស្សទាំងឡាយអ្នកឲ្យទាន ជាសត្វប្រាថ្នានូវបុណ្យ កាលធ្វើចំពោះសង្ឃ ដែលគេឲ្យទានទៅ មានផលច្រើន
ព្រោះថា សង្ឃនុ៎ះ ជាសង្ឃមានគុណដ៏ធំទូលាយ សង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹក មានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចកី្តព្យាយាម ជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត អ្នកធ្វើនូវពន្លឺ គឺញាណ (ដល់សត្វលោក) ហើយសំដែងនូវធម្មកថា ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះ បានឲ្យល្អហើយ បូជាតូចល្អហើយ បូជាធំល្អហើយ សង្ឃគតាទកិ្ខណាទាននោះ ឈ្មោះថា បុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជ្រាបច្បាស់នូវលោក ទ្រង់សរសើរហើយថា ជនទាំងឡាយណា កាលរឭកនូវបុណ្យ ដែលខ្លួនបានធ្វើ ឧទ្ទិសចំពោះសង្ឃប្រាកដដូច្នោះ ហើយកើតមានសេចកី្តត្រេកអរ រមែងត្រាច់ទៅក្នុងលោក ជនទាំងឡាយនោះ ឈ្មោះថា កំចាត់បង់នូវមន្ទិល គឺសេចកី្តកំណាញ់ ព្រមទាំងឫស មិនមានគេតិះដៀល រមែងទៅកាន់ឋានសួគ៌។

ចប់ ទទ្ទល្លវិមាន ទី៦។