ម្នាលនាងមានយស ស្រះបោក្ខរណីប្រកបដោយឈើស្រល់ ខ្នុរសម្លរ និងសុជកព្រឹក្ស(១) ប្រកបដោយឈើមានខ្លឹមខាងក្រៅ (មានត្នោត និងដូងជាដើម) និងវល្លិ រីកស្គុះស្គាយ សំយុងចុះប្រាកដស្មើដោយបណ្តាញនៃកែវមណី ជាទីរីករាយ តាំងឡើង (ក្នុងទីជិតនៃវិមាន) របស់នាង បុប្ផជាតិទាំងឡាយណា ដែលដុះក្នុងទឹកកី្ត រុក្ខជាតិទាំងឡាយណា ដែលដុះលើគោកកី្ត ជារបស់មនុស្សកី្ត ជារបស់អមនុស្សកី្ត ដ៏ជាទិព្វ (បុប្ផជាត និងរុក្ខជាតិទាំងនោះ) បានដុះឡើង ជិតលំនៅរបស់នាងក្នុងឋានសួគ៌នេះ តើជាផលនៃការស្ងប់ និងការទូន្មានដូចម្តេច នាងបានមកកើតក្នុងវិមាននេះ តើដោយផលនៃកម្មដូចម្តេច ម្យ៉ាងទៀត វិមាននេះ នាងបានដោយកម្មណា ម្នាលនាងមានរោមភ្នែក-ង នាងគប្បីសំដែងកម្មនោះ តាមលំដាប់បទ។
(ទេវតាពោលថា) វិមាននេះ ហ្វូងក្រៀល ក្ងោក មាន់ទោរ ត្រាច់ទៅ មានហ្វូងបក្សីទឹក និងរាជហង្សត្រាច់ទៅ គឹកកងដោយសត្វចង្កៀល ខ្យង តាវ៉ៅ និងសត្វស្លាប (ឯទៀត ៗ ជាច្រើន)
(ទេវតាពោលថា) វិមាននេះ ហ្វូងក្រៀល ក្ងោក មាន់ទោរ ត្រាច់ទៅ មានហ្វូងបក្សីទឹក និងរាជហង្សត្រាច់ទៅ គឹកកងដោយសត្វចង្កៀល ខ្យង តាវ៉ៅ និងសត្វស្លាប (ឯទៀត ៗ ជាច្រើន)
(១) សុជកព្រឹក្សនេះ មានតែក្នុងទេវលោក និងភ្នំគន្ធមាទ ក្នុងទីដទៃមិនមាន។ អដ្ឋកថា។