កាលដែលដំរីនោះ កំពុងដើរទៅ កណ្តឹងជាវិការៈនៃមាស មានស្នូរជាទីត្រេកអរ ស្នូរគឹកកងនៃកណ្តឹងទាំងនោះ លាន់ឮដូចតូរ្យតន្ត្រី ប្រកបដោយអង្គ ៥ នាងដែលមានសំពត់ល្អ មានខ្លួនប្រដាប់ហើយ (ឋិតនៅ) លើ-ក នៃដំរីនោះ មានសម្បុររុងរឿងកន្លងពួកនៃស្រីអប្សរដ៏ច្រើន នេះជាផលទានរបស់នាង ឬសីល ឬអញ្ជលិកម្ម នាងដែលអាត្មាសួរហើយ ចូរប្រាប់រឿងនោះដល់អាត្មាចុះ។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំបានឃើញសាវ័កប្រកបដោយគុណធម៌ មានឈាន ត្រេកអរក្នុងឈាន ជាអ្នកស្ងប់រម្ងាប់ បានប្រគេនអាសនៈ ក្រាលនូវសំពត់ដ៏រោយរាយដោយផ្កា ខ្ញុំមានសេចកី្តជ្រះថ្លា បានរោយរាយចុះនូវផ្កាឈូកពាក់កណ្តាល ដោយទីជុំវិញអាសនៈ ដោយត្របកទាំងឡាយ ដោយដៃរបស់ខ្លួន ផលប្រាកដដូច្នោះ របស់ខ្ញុំនេះ ជាផលនៃកុសលកម្មនោះ ខ្ញុំដែលពួកទេវតាបូជាហើយ ព្រោះគួរគេធ្វើសក្ការៈគោរព អ្នកណា មួយជ្រះថ្លាហើយ គប្បីឲ្យអាសនៈដល់លោក អ្នកមានចិត្តរួចស្រឡះហើយដោយប្រពៃ មានចិត្តស្ងប់រម្ងាប់ ប្រព្រឹត្តព្រហ្មចារ្យ អ្នកនោះ គប្បីត្រេកអរដូចខ្ញុំយ៉ាងនោះ