ខ្ញុំមានចិត្តជ្រះថ្លា បានទៅក្នុងថ្ងៃឧបោសថ ហើយបូជាកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ចំពោះព្រះស្តូប ដោយដៃរបស់ខ្លួន បពិត្រព្រះអង្គជាធំជាងទេវតា រូបរបស់ខ្ញុំ គតិ ឫទ្ធិ និងអានុភាព របស់ខ្ញុំ (កើតឡើង) ដោយកម្មនោះ ដែលខ្ញុំបានបូជាកម្រងផ្កាកី្ត ដែលខ្ញុំជាស្ត្រីមានសីលកី្ត ការបូជានូវកម្រងផ្កា និងការរក្សាសីលរបស់ខ្ញុំនោះ មិនទាន់ឲ្យផលនៅឡើយ បពិត្រព្រះអង្គជាធំជាងទេវតា តែសេចកី្តប្រាថ្នារបស់ខ្ញុំថា សូមឲ្យខ្ញុំបានជាសកទាគាមិនី។
[៣៨] (ព្រះមោគ្គល្លានសួរថា) កាលនាងកាន់ផ្ការលួសផ្អុងទាំងឡាយ ឈ្មោះបារិច្ឆត្តកព្រឹក្ស គួររីករាយ គួរត្រេកអរនៃចិត្ត ហើយក្រងជាកម្រងទិព្វ ច្រៀង រីករាយសប្បាយ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួរជាទីរីករាយនៃចិត្ត រមែងលាន់ឮ អំពីអវយវៈតូចធំទាំងឡាយដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូបគួរជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំទាំងឡាយដោយសព្វគ្រប់ នាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយណា ឰដ៏ផ្នួងសក់របស់នាង
ចប់ វិសាលក្ខីវិមាន ទី៩។
បារិច្ឆត្តកវិមាន ទី១០