​នាគ​វិមាន​ ​ទី៣​


 [​៤១​]​ ​(​ព្រះ​វង្គី​សត្ថេ​រ​ដ៏​មាន​អាយុ​សួរ​ថា​)​ ​នាង​ប្រដាប់ខ្លួន​ហើយ​ ​ឡើងជិះ​ដំរី​ប្រសើរ​ ​វិចិត្រ​ដោយ​កែវមណី​ ​និង​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​ជា​ដំរី​មាឌធំ​ ​ដែល​បុញ្ញកម្ម​សម្រេច​ល្អ​ហើយ​ ​(​អង្គុយ​)​ ​លើ​ខ្នង​ដំរី​ ​ជាទី​រីករាយ​មក​ឰដ៏​អាកាស​ក្នុង​ទីនេះ​ ​ស្រះ​ទាំងឡាយ​មាន​ទឹកថ្លា​ ​មាន​គុម្ព​ឈូក​ ​មាន​ផ្ការីក​ស្គុះស្គាយ​ ​ដែល​បុញ្ញកម្ម​និម្មិត​ហើយ​ ​ត្រង់​ភ្លុក​ដំរី​ទាំងគូ​ ​ពួក​តូរ្យតន្ត្រី​ប្រគំ​លើ​ផ្កាឈូក​ទាំងឡាយ​ ​មាន​ពួក​ស្រីកែវ​មនោហរា​ទាំងនេះ​ក៏​រាំ​ ​(​លើ​ផ្កាឈូក​ទាំងនោះ​)​ ​ម្នាលនាង​មាន​អានុភាព​ច្រើន​ ​នាង​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​នាង​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ផង​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​អាច​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​បាន​ផង​ ​តើ​ដោយ​បុណ្យ​ដូចម្តេច​។​
 (​ទេវតា​ឆ្លើយ​ថា​)​ ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ពារាណសី​ ​បាន​ថ្វាយ​សំពត់​មួយគូ​ដល់​ព្រះពុទ្ធ​ ​ហើយ​ថ្វាយបង្គំ​ព្រះ​បាទា​ ​អង្គុយ​លើ​ផែនដី​ ​មានចិត្ត​ត្រេកអរ​ ​បាន​ធ្វើ​នូវ​អញ្ជលី​កម្មចំពោះ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់