ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធអ្នកទៀងត្រង់ បានប្រគេនវត្ថុលាយច្រឡំដោយដីប្លី ខ្ទឹមមើម និងវត្ថុមានក្លិនប្រហើរ នារីណាមានអវយវៈល្អសព្វ មានរូបមិនថោកថយ គួរមើលរបស់ភស្តា គប្បីធ្វើជាអគ្គមហេសីនៃស្តេចចក្រពតិ្ត នារីនោះ មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យទឹកបបរនេះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹមដោយមេសេះអស្សតរ ១០០ កញ្ញា ១ សែន ដែលពាក់កុណ្ឌលកែវមណី ក៏មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដងនៃការឲ្យទឹកបបរនេះឡើយ ពួកដំរីដែលកើតក្នុងប្រទេសឈ្មោះហិមវន្តចំនួន ១០០ មានភ្លុក ង ដូចចន្ទោរថ ចំរើនដោយកំឡាំង និងសន្ទុះ និងការប្រឹងប្រែង មានខ្សែដង្គន់ជាវិការៈនៃមាស មានគ្រឿងប្រដាប់សម្រេចដោយមាស ក៏មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យទឹកបបរនេះឡើយ បុគ្គលណា ក្នុងលោកនេះ គប្បីធ្វើនូវភាពនៃខ្លួនជាធំ ក្នុងទី្វបទាំង ៤ បុគ្គលនោះ ក៏នៅតែមិនទាន់ដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ ដង នៃការឲ្យទឹកបបរនេះឡើយ។
ចង់ កញ្ជិកទាយិកាវិមាន ទី៥។