ទក្ខិណាទាន (ដែលបុគ្គលឲ្យហើយ) ចំពោះសង្ឃណា ជាទានមានផលច្រើន អ្នកទាំងឡាយ ចូត្រេកអរឲ្យទានទាំងឡាយ (នោះ) ចំពោះសង្ឃ (នោះ) ចុះ បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័កនៃព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនុ៎ះ ជាទានមានផលច្រើន
បុគ្គល ៤ ពួក តាំងនៅក្នុងមគ្គ បុគ្គល ៤ ពួក តាំងនៅក្នុងផល នេះឈ្មោះថាព្រះសង្ឃ លោកប្រតិបតិ្តត្រង់ ប្រកបដោយបញ្ញា និងសីល បុណ្យឲ្យផលក្នុងបច្ចុប្បន្ន ដែលពួកសត្វជាមនុស្ស ប្រាថ្នានូវបុណ្យ កាលបូជា កាលធ្វើ បានឲ្យហើយចំពោះសង្ឃ ជាទានមានផលច្រើន
ព្រោះថា ព្រះសង្ឃនុ៎ះ ជាព្រះសង្ឃមានគុណធំទូលាយ ព្រះសង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹកមានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចកី្តព្យាយាម ប្រសើរជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត ជាអ្នកធ្វើនូវពន្លឺ គឺញាណ សំដែងនូវធម៌ ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះព្រះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះបានឲ្យល្អហើយ បូជាតូច ល្អហើយ បូជាធំល្អហើយ