ដ្បិតថា សត្វទាំងឡាយ មានការដំកល់ចិត្តទុកជាហេតុ ទើបទៅកាន់សុគតិបាន ទាយកទាំងឡាយ រមែងទៅកាន់ស្ថានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយណា ព្រះតថាគតទាំងនោះ បានកើតឡើងក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន។
[៤៨] (ព្រះមោគ្គល្លានសួរថា) នាងរុងរឿងកន្លងពួកទេវតាដោយសិរីផង ដោយសម្បុរផង ដោយយសផង ដោយតេជះផង ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ញុំាងផែនដីព្រមទាំងទេវលោកឲ្យភ្លឺរុងរឿង ឬដូចជាព្រហ្មរុងរឿងកន្លងពួកទេវតាក្នុងជាន់ត្រៃត្រឹង្ស ព្រមទាំងព្រះឥន្ទ ម្នាលទេវតាអ្នកទ្រទ្រង់កម្រងផ្កាឧប្បល មានភួងផ្កាសម្រាប់ប្រដាប់ក្បាល មានសម្បុរស្បែកភ្លឺដូចមាស តាក់តែងគ្រឿងអលង្ការ ទ្រទ្រង់សំពត់ដ៏ឧត្តម អាត្មាសូមសួរនាង ម្នាលទេវតាល្អស្រស់ នាងជាអី្វ មកថ្វាយបង្គំអាត្មា នាងបានសន្សំទានល្អហើយ ឬក៏នាងបានសង្រួមក្នុងសីល បានមកកើតក្នុងសុគតិ ជាស្ត្រីមានយស តើដោយហេតុដូចម្តេច ម្នាលទេវតា អាត្មាសួរហើយ នាងចូរបា្រប់ នេះជាផលនៃកម្មអី្វ។
ចប់ បីតវិមាន ទី៩។
ឧច្ឆុវិមាន ទី១០