​ព្រះឥន្ទ្រ​ជាធំ​ជាង​ទេវតា​ ​បាន​គ្រប់គ្រង​ហើយ​ ​ពួក​ទេវតា​ជាន់​ត្រៃត្រឹង្ស​ ​ក៏បាន​រក្សា​ហើយ​ដែរ​ ​ស្កប់ស្កល់​ដោយ​កាមគុណ​ ​៥​ ​ផលបុណ្យ​ប្រាកដ​ដូច្នេះ​ ​មិនមែន​តិចតួច​ឡើយ​ ​ឧ​ច្ឆុ​ទក្ខិណាទាន​ ​(​ការ​ឲ្យ​អំពៅ​)​ ​របស់ខ្ញុំ​ ​ជា​ទាន​មានផល​ច្រើន​ ​ខ្ញុំ​បាន​ញុំាង​ស្ត្រី​ឲ្យ​បម្រើ​ ​ជាមួយនឹង​ទេវតា​ទាំងឡាយ​ ​ខ្ញុំ​រមែង​រីករាយ​ ​ដោយ​កាមគុណ​ ​៥​ ​ផលបុណ្យ​ប្រាកដ​ដូច្នេះ​ ​មិនមែន​តិចតួច​ឡើយ​ ​ឧ​ច្ឆុ​ទក្ខិណាទាន​របស់ខ្ញុំ​ ​មាន​តេជះ​ច្រើន​ ​ព្រះឥន្ទ្រ​ជាធំ​ជាង​ទេវតា​ ​បាន​គ្រប់គ្រង​ហើយ​ ​ពួក​ទេវតា​ជាន់​ត្រៃត្រឹង្ស​ ​ក៏បាន​រក្សា​ហើយ​ដែរ​ ​ដូចជា​ព្រះ​សហស្សនេត្រ​ក្នុង​ព្រៃ​នន្ទ​នវ័ន​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ទៅ​ថ្វាយបង្គំ​លោកម្ចាស់​ ​ជា​អ្នកចេះដឹង​ ​ជា​អ្នក​អនុគ្រោះ​ ​លោកម្ចាស់​បាន​សួរ​នូវ​កុសល​ចំពោះ​ខ្ញុំ​ ​លំដាប់នោះ​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​អំពៅ​មួយ​កំណាត់​ ​ដល់​លោកម្ចាស់​ដោយ​បីតិ​ថ្លឹង​មិនបាន​។​

​ចប់​ ​ឧ​ច្ឆុ​វិមាន​ ​ទី១០​។​


​វន្ទន​វិមាន​ ​ទី១១​


 [​៤៩​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ដ៏​រុងរឿង​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់