​មហា​រថ​វគ្គ​ ​ទី៥​
​មណ្ឌុក​ទេវបុត្ត​វិមាន​ ​ទី១​


 ​[​៥១​]​ ​(​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ថា​)​ ​អ្នកណា​ហ្ន៎​ ​រុងរឿង​ដោយ​ឫទ្ធិ​ ​ដោយ​យស​ ​មាន​សម្បុរ​ដ៏​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​ ​មក​ថ្វាយបង្គំ​បាទា​នៃ​តថាគត​។​
 (​មណ្ឌុក​ទេវបុត្ត​ ​ក្រាបទូល​ថា​)​ ​ក្នុង​កាលមុន​ ​ខ្ញុំ​ព្រះអង្គ​ជា​កង្កែប​នៅក្នុង​ទឹក​ ​មាន​វារិជា​តិ​ជា​អាហារ​ ​កាល​ខ្ញុំ​ព្រះអង្គ​កំពុងតែ​ស្តាប់ធម៌​របស់​ព្រះអង្គ​ ​នាយ​គោបាល​ ​បាន​សម្លាប់​ខ្ញុំ​ ​សូម​ព្រះអង្គ​ទ្រង់ទត​នូវ​ឫទ្ធិ​ ​និង​យស​របស់ខ្ញុំ​ ​ទ្រង់ទត​នូវ​អានុភាព​របស់ខ្ញុំ​ ​ទ្រង់ទត​នូវ​សម្បុរ​ ​និង​ពន្លឺ​របស់ខ្ញុំ​ ​អ្នកមាន​ចិត្តជ្រះថ្លា​តែមួយ​រំ​ពេញ​ចុះ​ ​បពិត្រ​ព្រះ​គោតម​ ​ពួក​ជន​ណា​ ​បាន​ស្តាប់ធម៌​របស់​ព្រះអង្គ​អស់​កាល​ជា​អង្វែង​ ​ពួក​ជន​នោះ​ ​រមែង​ដល់​នូវ​អចល​ដ្ឋាន​ ​(​ទី​មិន​កំរើក​)​ ​ដែល​ជាទី​ទៅ​ហើយ​ ​រមែង​មិន​សោយសោក​។​ ​

​ចប់​ ​មណ្ឌុក​ទេវបុត្ត​វិមាន​ ​ទី១​។​

ថយ | ទំព័រទី ១១០ | បន្ទាប់