​(​នាង​រេវតី​តប​ថា​)​ ​ខ្ញុំ​សូម​អង្វរ​ ​សូមអ្នក​ទាំងឡាយ​ ​នាំ​ខ្ញុំ​ត្រឡប់ទៅវិញ​ ​ពួក​សត្វ​ ​ជា​អ្នក​បាន​សុខ​ ​ទាំង​មិន​ក្តៅក្រហាយ​ក្នុង​កាល​ខាងក្រោយ​ ​ព្រោះ​បាន​ធ្វើកុសល​ណា​ ​ខ្ញុំ​នឹង​ធ្វើកុសល​នោះ​ឲ្យ​ច្រើន​ដោយ​ការ​ឲ្យ​ទាន​ ​ការប្រព្រឹត្តិ​ស្មើ​ ​ការ​សង្រួម​ ​និង​ការ​ទូន្មាន​ឥន្ទ្រិយ​។​
 (​ពួក​និរយបាល​ពោល​ថា​)​ ​ក្នុង​កាលមុន​ ​នាង​ប្រមាទ​ហើយ​ ​ឥឡូវនេះ​ ​ទួញ​យំ​ ​នាង​នឹង​ទទួលផល​នៃ​កម្ម​ទាំងឡាយ​ ​ដែល​បាន​ធ្វើ​ដោយខ្លួនឯង​។​
 (​នាង​រេវតី​តប​ថា​)​ ​បុគ្គល​ណា​ ​ចេញ​អំពី​ទេវលោក​ ​ទៅកាន់​មនុស្សលោក​ហើយ​ ​ខ្ញុំ​សួរ​ ​គប្បី​ប្រាប់​ខ្ញុំ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​សំពត់​សម្រាប់​ស្លៀកដណ្តប់​ ​ទីដេក​ ​(​ទី​អង្គុយ​)​ ​និង​បាយ​ ​ទឹក​ ​ជា​ទាន​ ​ចំពោះ​ពួក​ជន​ដែល​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​បើ​ពិត​ថា​ ​បុគ្គល​មាន​សេ​ចកី្ត​កំណាញ់​ ​ជា​អ្នក​ជេរ​ ​ប្រទេច​គេ​ ​មានធម៌​ដ៏​លាមក​ ​រមែង​មិនបាន​ទៅ​កើតជា​មួយ​នឹង​ពួក​អ្នក​ដែល​ទៅ​កើត​ក្នុង​ឋានសួគ៌​មែន​។​
 ខ្ញុំ​នោះ​ ​ប្រសិនបើ​រួច​ទៅ​អំពី​នេះ​ ​ហើយ​បាន​នូវ​កំណើត​ជា​របស់​មនុស្ស​ ​នឹងជា​អ្នក​ដឹង​កី្ត​ ​បរិបូណ៌​ដោយ​សីល​ ​ធ្វើ​នូវ​កុសល​ឲ្យ​ច្រើន​ ​ដោយ​ការ​ឲ្យ​ទាន​ ​ការប្រព្រឹត្តិ​ស្មើ​ ​ការ​សង្រួម​ ​និង​ការ​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​មួយទៀត​ ​ខ្ញុំ​នឹង​ដាំ​ឈើ​សួន​ ​សង់ស្ពាន​សម្រាប់​ឆ្លង​ទៅមក​ ​ក្នុង​ទី​ដែល​លំបាក​ ​ជីក​អណ្តូង​ ​ជីក​ស្រះ​ ​ដោយចិត្ត​ជ្រះថ្លា​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់