បុគ្គលមានបុញ្ញកម្មដោយហេតុត្រឹមតែការពោល និងការជ្រះថ្លាប៉ុណ្ណេះ រមែងបរិបូណ៌ដោយកាមជាទិព្វ ស្ថិតនៅ (អស់កាលយូរ) សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
[៥៦] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា
បណ្ឌិតអ្នកស្គាល់ច្បាស់ (នូវអំពើឥតប្រយោជន៍ មានប្រយោជន៍) គួរតែធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះព្រះពុទ្ធទាំងឡាយ ព្រះអង្គប្រតិបតិ្តល្អ រមែងមានផលច្រើន ព្រះពុទ្ធទ្រង់ស្តេចចេញអំពីព្រៃ មកកាន់ស្រុក ដើម្បីសេចកី្តចំរើនដល់ខ្ញុំជាប្រាកដ ខ្ញុំក៏បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គនោះ ហើយបានទៅកើតក្នុងតាវត្តិង្សទេវលោក សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ ទ្វារបាលកវិមាន ទី៥។
ករណីយវិមាន ទី៦

ចប់ ករណីយវិមាន ទី៦។