ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា
បុគ្គលឲ្យនូវទេយ្យធម៌ណា ផលនៃទេយ្យធម៌នោះ មិនមែនសម្រេចត្រឹមប៉ុណ្ណោះឡើយ គឺបុគ្គលឲ្យនូវទេយ្យធម៌ណា ការឲ្យនូវទេយ្យធម៌នោះ ប្រសើរបំផុត ខ្ញុំបានឲ្យម្ជុល ម្ជុលនោះឯង ប្រសើរបំផុត
សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
[៥៩] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

កាលពីជាតិមុន ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស នាមនុស្សលោក

ចប់ សូចិវិមាន ទី៨។
ទុតិយសូចិវិមាន ទី៩