​ទេវបុត្រ​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
 ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​បូជា​នូវ​ផ្កា​ប្រាំបី​ក្តាប់​ឰដ៏​ព្រះ​ស្តូប​របស់​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កស្សប​ ​ដោយដៃ​របស់​ខ្លួន​ ​សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​នាគ​វិមាន​ ​ទី១០​។​


​ទុតិយ​នាគ​វិមាន​ ​ទី១១


 ​[​៦១​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​អ្នក​បាន​ឡើងជិះ​ដំរី​ធំ​ ​សសុទ្ធ​ ​ជា​ដំរី​ឧត្តម​ ​ចេញ​អំពី​ព្រៃ​ ​ទៅកាន់​ព្រៃ​ ​មាន​ពួក​នារី​ចោមរោម​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ​បាន​ ​ដូច​ផ្កាយព្រឹក​ ​សម្បុរ​របស់​អ្នក​ ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​ដូចម្តេច​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​បុញ្ញកម្ម​នេះ​ថា​
ថយ | ទំព័រទី ១២៨ | បន្ទាប់