​ខ្ញុំ​បាន​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​ឧបាសក​របស់​ព្រះពុទ្ធ​ ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​វៀរចាក​បាណាតិបាត​ ​វៀរ​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ក្នុង​លោក​ ​ជា​អ្នក​មិន​ផឹកទឹក​ស្រវឹង​ ​មិន​និយាយ​ពាក្យ​កុហក​ ​ជា​អ្នក​ត្រេកអរ​ចំពោះតែ​ប្រពន្ធ​របស់​ខ្លួន​ ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យបាយ​ ​និង​ទឹក​ដ៏​ច្រើន​ជា​ទាន​ ​ដោយ​គោរព​
 សម្បុរ​របស់ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទុតិយ​នាគ​វិមាន​ ​ទី១១​។​


​តតិយ​នាគ​វិមាន​ ​ទី១២​


 [​៦២​]​ ​(​បណ្ឌិត​បុរស​ម្នាក់​បាន​សួរ​ថា​)​ ​អ្នកណា​ហ្ន៎​ ​មាន​ដំរី​ទិព្វ​ដ៏​សសុទ្ធ​ជា​យាន​ ​មាន​សំឡេង​គឹកកង​ដោយ​តូរ្យតន្ត្រី​ដែលគេ​ប្រគំ​ថ្វាយ​ ​ដែល​ពួក​បរិវារ​បូជា​ក្នុង​អាកាស​ ​អ្នកជា​ទេវតា​ ​ឬ​គន្ធព្វ​ ​ឬមួយ​ជា​ព្រះឥន្ទ្រ​ ​អ្នកឲ្យ​ទាន​ក្នុង​កាលមុន​ ​យើង​មិន​ស្គាល់​ ​ទើប​សួរ​អ្នក​ ​យើង​ស្គាល់​អ្នក​ដោយ​ប្រការ​ដូចម្តេច​បាន​។​
 ​(​ទេវតា​ឆ្លើយ​ថា​)​ ​ខ្ញុំ​មិនមែន​ជា​ទេវតា​ ​មិនមែន​ជា​គន្ធព្វ​ ​មិនមែន​ជា​ព្រះឥន្ទ្រ​អ្នកឲ្យ​ទាន​ក្នុង​កាលមុន​ទេ​ ​ពួក​ទេវតា​ណា​ ​មានឈ្មោះ​ថា​សុ​ធម្មៈ​ ​ខ្ញុំ​ក៏​រាប់ថាជា​ទេវតា​មួយ​ ​ក្នុង​ពួក​ទេវតា​នោះ​ដែរ​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់