អ្នកធ្វើបុណ្យតែងបានវិមានដ៏ប្រសើរ ល្អក្រៃពេក មានសភាពដ៏សមរម្យតាមភូមិភាគទាំងឡាយនោះ នេះជាវិបាកនៃកម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ តែងបានអានិសង្សបែបនេះ
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
[៨] (ព្រះសម្ពុទ្ធត្រាស់សួរថា) មា្នលនារី នាងឡើងឋិតនៅលើទូក មានដម្បូលជាវិការៈនៃមាស ត្រាច់ចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែកដែលចែក (ស្មើគ្នា) ភ្លឺរុងរឿង ជុំវិញក្នុងទិសទាំង ៤

ចប់ នាវាវិមាន ទី៧។
នាវាវិមាន ទី៨