(​ព្រះរាជ​កុមារ​សួរ​ថា​)​ ​ខ្ញុំ​នោះ​ ​នឹង​ទៅកាន់​ជនបទ​ណា​ ​ធ្វើអំពើ​ដូចម្តេច​ ​កិច្ចការ​ដូចម្តេច​ជា​កិច្ច​របស់​បុរស​ ​មួយទៀត​ ​ខ្ញុំ​ត្រូវ​ប្រកបដោយ​វិជ្ជា​ដូចម្តេច​ ​ទើប​ជា​អ្នក​មិន​ចាស់​ ​មិន​ស្លាប់​។​
 (​ព្រះ​កច្ចាយនៈ​ឆ្លើយ​ថា​)​ ​បពិត្រ​ព្រះរាជ​បុត្ត​ ​សត្វ​ដែល​មិន​ចាស់​ ​មិន​ស្លាប់​ ​ទៅ​ក្នុង​ប្រទេស​ណា​ ​ប្រទេស​ ​និង​កិច្ចការ​ ​វិជ្ជា​ ​ជា​កិច្ច​របស់​បុរស​នោះ​ ​មិន​មាន​ទេ​ ​ទោះបី​ពួក​ក្សត្រ​ដែល​មាន​ដែន​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មានទ្រព្យ​ ​និង​ធញ្ញា​ហារ​ដ៏​គ្រប់គ្រាន់​ ​ពួក​ក្សត្រ​ទាំងនោះ​ ​នឹងថា​លែង​ចាស់​ ​លែង​ស្លាប់​ក៏ទេ​ ​
 ​ទោះបី​ព្រះអង្គ​ក៏​ធ្លាប់​ឮ​ដែរ​ហើយ​ ​ពួក​អន្ធ​ក​វេ​ណ្ឌ​បុត្ត​ ​ជា​អ្នក​ក្លៀវក្លា​ ​ខ្មីឃ្មាត​ ​ជា​អ្នក​អាច​ប្រហារ​នូវ​សត្រូវ​បាន​ ​ពួក​អន្ធ​ក​វេ​ណ្ឌ​បុត្ត​ទាំងនោះ​ ​ស្មើដោយ​សស្ស​តិ​វត្ថុ​(​១​)​ ​គង់​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាយុ​ ​វិនាស​អស់ហើយ​ ​(​គង់នៅ​តែ​វង្សត្រកូល​)​។​
 ពួក​ជន​ទាំងនោះ​ ​គឺ​ក្សត្រ​ ​ព្រាហ្មណ៍​ ​វេស្សៈ​ ​សុទ្ទៈ​ ​ចណ្ឌាល​ ​និង​បុ​ក្កុ​សៈ​កី្ត​ ​ពួក​ជន​ឯទៀត​ ​ដែល​មាន​ជាតិ​ក្រៅពី​នេះ​កី្ត​ ​ពួក​ជន​ទាំងនោះ​ ​មិនមែន​ជា​មិន​ចាស់​ ​មិន​ស្លាប់​ ​ពួក​ជន​ណា​ ​រាយមន្ត​ប្រកបដោយ​អង្គ​ ​៦​ ​ដែល​ពួក​ព្រហ្ម​បាន​គិតឃើញ​ហើ​យកី្ត​ ​ពួក​ជន​ឯទៀត​ ​ដែល​មាន​វិ​ជ្ជា​កី្ត​ ​ជន​ទាំងនោះ​ ​ក៏​មិនមែន​ជា​មិន​ចាស់​ ​មិន​ស្លាប់​ឡើយ​ ​
​(​១​)​ ​វត្ថុ​ដែល​ទៀងទាត់​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់