​មហា​រថ​វិមាន​ ​ទី១៤​


 [​៦៤​]​ ​(​ព្រះ​មហាមោគ្គល្លាន​សួរ​ថា​)​ ​អ្នក​បាន​ឡើងជិះ​រថ​ដ៏​ល្អ​ ​ជា​ពាហនៈ​សេះ​ ​ដែល​ទឹម​ដោយ​សេះ​ដ៏​ច្រើន​ ​មាន​គ្រឿង​វិចិត្រ​ដ៏​ល្អ​ច្រើនយ៉ាង​ ​ហើយ​ទៅ​ជិត​ទី​ឱទ្យាន​ ​ដូច​ព្រះឥន្ទ្រ​ជា​ម្ចាស់​នៃ​ទេវតា​ ​អ្នក​បាន​ឲ្យ​ទាន​ ​ក្នុង​កាលមុន​ ​ទ្រពង​រថ​ទាំងពីរ​របស់​អ្នក​ ​ជា​វិការៈ​នៃ​មាស​ ​ដែល​បញ្ចុះ​ដ៏​ល្អ​ក្រៃពេក​ ​ដោយ​ផែនក្តារ​ ​និង​កំណល់​មេ​ចម្រឹង​ ​(​ខាងក្រៅ​)​ ​មាន​សសរ​ចម្រឹង​ដាំ​ហើយដោយ​ល្អ​ ​ដែល​ជន​អ្នកមាន​ព្យាយាម​ឲ្យ​សម្រេច​ហើយ​ ​រថ​ ​(​របស់​អ្នក​)​ ​នេះ​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​រុងរឿង​ដូច​ព្រះចន្ទ​ ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​ជារ​ថ​ដែល​វិចិត្រ​ហើយដោយ​រតនៈ​ ​ផ្សេង​ៗ​ ​ជាច្រើន​យ៉ាង​ ​មាន​សូរ​គឹកកង​ ​ជាទី​ត្រេកអរ​ ​ទាំង​មាន​សំឡេង​ដ៏​ពីរោះ​ ​រុងរឿង​ដោយ​បង្កាន់ដៃ​ ​ជា​វិការៈ​នៃ​ផ្លឹ​ត​ទាំងឡាយ​ ​ទាំង​ដុំ​នៃ​រថ​នេះ​ ​ហាក់ដូចជា​និមិ្មត​បាន​តាមចិត្ត​ ​មាន​ខ្នងកង់​ ​និង​កាំ​ប្រដាប់​ហើយដោយ​ល្អ​ ​មួយទៀត​ ​ដុំ​នៃ​រថ​នេះ​ ​វិចិត្រ​ដោយ​ក្បាច់ក្បូរ​ជាច្រើន​ ​ភ្លឺផ្លេក​ដោយ​ពណ៌​ច្រើនយ៉ាង​ ​ដូចជា​ផ្លេកបន្ទោរ​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់