​បុគ្គល​អ្នកឲ្យ​ផ្លែឈើ​ ​(​មាន​ផ្លែស្វាយ​ជាដើម​)​ ​រមែង​បានផល​ច្រើន​ ​ព្រោះថា​ ​បុគ្គល​នោះ​ ​មានចិត្ត​ជ្រះថ្លា​ ​ឲ្យ​ទាន​ចំពោះ​បុគ្គល​អ្នកមាន​ចិត្តត្រង់​ទាំងឡាយ​ ​រមែង​ដល់​នូវ​ឋានសួគ៌​ ​រីករាយ​ក្នុង​ទេវលោក​ ​សោយ​នូវ​ផលបុណ្យ​ដ៏​ច្រើន​ ​បពិត្រ​មហាមុនី​ ​ខ្ញុំ​បាន​ឲ្យ​នូវ​ផល​ ​គឺ​ផ្លែស្វាយ​ ​៤​ ​យ៉ាងនេះ​ដែរ​ ​ព្រោះហេតុនោះ​ ​មនុស្ស​អ្នក​ត្រូវការ​សេ​ចកី្ត​សុខ​ជានិច្ច​ ​ប្រាថ្នា​នូវ​សេ​ចកី្ត​សុខ​ទាំងឡាយ​ជា​ទិព្វ​ ​ឬក៏​ប្រាថ្នា​នូវ​ភាពជា​អ្នកមាន​ជោគ​ល្អ​ ​ក្នុង​មនុស្ស​ ​គួរឲ្យ​ផ្លែឈើ​។​ ​
 សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​ ​ព្រោះ​បុញ្ញកម្ម​នោះ​ឯង​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ផល​ទាយក​វិមាន​ ​ទី៣​។​


​ឧបស្សយ​ទាយក​វិមាន​ ​ទី៤​


 ​[​៦៨​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ព្រះចន្ទ​រុងរឿង​ ​ឋិតនៅ​ក្នុង​អាកាស​ ​ប្រាសចាក​ពពក​យ៉ាងណា​ ​វិមាន​របស់​អ្នកនេះ​ ​ក៏​ភ្លឺរុងរឿង​ ​ឋិតនៅ​ក្នុង​អាកាស​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់