​មាន​អាភរណៈ​សម្រាប់​ដៃ​ពាក់​ហើយ​ ​ជា​អ្នកមាន​យស​ ​រុងរឿង​ក្នុង​ទិព្វវិមាន​ ​ដូច​ចន្ទ​ទេវបុត្ត​ ​ពិណ​ទិព្វ​ ​ក៏​លាន់ឮ​ពីរោះ​ ​ពួក​ទិព្វ​កញ្ញា​ ​៨​ ​នាក់​ ​៨​ ​ដង​ ​(​៦៤​)​ ​ជា​អ្នក​ហាត់​ហើយ​ ​មាន​រូបល្អ​ ​ត្រាច់ចរ​ទៅ​ក្នុង​ឋាន​តា​វតឹ្តង្ស​យ៉ាង​ឱឡារិក​ ​រាំច្រៀង​ ​រីករាយ​សប្បាយ​ ​អ្នក​បាន​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​អ្នក​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បានឃើញ​ពួក​សមណៈ​ ​អ្នកមានសីល​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​អ្នកមាន​យស​ ​ជា​ពហុស្សូត​ ​ដល់​នូវ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​បាយ​ ​និង​ទឹកជា​ទាន​ដ៏​ទំ​ទូលាយ​ដោយ​គោរព
ថយ | ទំព័រទី ១៥២ | បន្ទាប់