​ខ្ញុំ​កាល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បានឃើញ​សមណៈ​ទាំងឡាយ​ ​មាន​សភាព​រម្យទម​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​អ្នកមាន​យស​ ​ជា​ពហុស្សូត​ ​អ្នកមានសីល​ដ៏​ស្អាត​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​បាន​ប្រគេន​នូវ​បាយ​ ​និង​ទឹក​ ​ជា​ទាន​ដ៏​ធំ​ទូលាយ​ដោយ​គោរព​ ​ហេតុ​នោះ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​ទុតិយ​កុណ្ឌ​លី​វិមាន​ ​ទី៩​។​


​ឧត្តរ​វិមាន​ ​ទី១០​


 [​៧៤​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​សាលា​ជាទី​ប្រជុំ​ឈ្មោះ​សុធម្មា​ណា​ ​របស់​ទេវរាជ​ ​ពួក​ទេវតា​ ​អង្គុយ​ប្រជុំ​គ្នា​ក្នុង​សាលា​ជាទី​ប្រជុំ​ណា​ ​វិមាន​របស់​អ្នកនេះ​ ​ក៏​រុងរឿង​ ​ឋិតនៅ​ឰដ៏​អាកាស​ ​មាន​ឧបមេយ្យ​ដូច​ទេវ​សភា​នោះ​ ​អ្នក​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​ជា​បុគ្គល​មាន​អានុភាព​ច្រើន​ ​អ្នក​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​អ្នកមាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​ ​តើ​ដោយ​បុ​ណ្យ​អី្វ​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់