​ពួក​អ្នកមានសីល​ជាទីស្រឡាញ់​នៃ​ខ្ញុំ​ផង​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យ​នូវ​បាយ​ ​និង​ទឹក​ ​ដែល​ជា​ទាន​ធំ​ទូលាយ​ ​ដោយ​គោរព​ ​
 ហេតុ​នោះ​ ​បាន​ជា​សម្បុរ​របស់ខ្ញុំ​ ​ប្រាកដ​ដូច្នោះ​។​បេ​។​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​នន្ទ​នវិ​មាន​ ​ទី២​។​


​មណិ​ថូ​ណ​វិមាន​ ​ទី៣​


 [​៧៧​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​វិមាន​ដ៏​ខ្ពស់​នេះ​ ​មាន​សសរ​កែវមណី​ ​មាន​ទំហំ​ជុំវិញ​ ​១២​ ​យោជន៍​ ​មានផ្ទះ​កំពូល​ ​៧០០​ ​ដ៏​ឱឡារិក​ ​មាន​សសរ​កែវពិទូរ្យ​ ​ដែល​ក្រាលកម្រាល​ដ៏​រុងរឿង​ ​ជា​ផ្ទះ​កំពូល​ដ៏​ល្អ​ ​អ្នក​ឋិតនៅ​ ​ផឹកស៊ី​ ​ក្នុង​វិមាន​នោះ​ ​ពិណ​ជា​ទិព្វ​ ​លាន់ឮ​ពីរោះ​ ​កាមគុណ​ ​៥​ ​មាន​រស​ជា​ទិព្វ​ ​មាន​ក្នុង​វិមាន​នេះ​ផង​ ​ពួក​នារី​ដែល​ប្រស់​ព្រំ​ដោយ​គ្រឿងមាស​ ​រាំ​ក្នុង​វិមាន​នេះ​ផង​
 សម្បុរ​របស់​អ្នក​ ​ប្រាកដ​ដូច្នោះ​ ​តើ​សម្រេច​ដោយ​បុ​ណ្យ​អី្វ​។​បេ​។​ ​ទាំង​សម្បុរ​របស់​អ្នក​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់