​ឯ​ពួក​ស្រី​អប្សរ​ ​ប្រដាប់ដោយ​អាភរណៈ​ទាំងពួង​ ​ស្អិតស្អាង​ដោយ​កម្រង​ផ្កា​ផ្សេង​ៗ​បម្រើ​អ្នក​ ​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ ​មាន​ជើង​ជា​វិការៈ​នៃ​មាស​ ​ក្រាល​ដោយ​កម្រាល​ ​ឈ្មោះ​គា​ណ​កៈ​(​១​)​ ​មាន​សម្ផស្ស​ដ៏​ទន់​ ​ដូច​សក្កទេវរាជ​ ​ញុំាង​អ្នកមាន​ឫ​ទិ្ធ​ច្រើន​ ​ឲ្យ​ត្រេកអរ​ ​អ្នកតែង​រីករាយ​ដោយ​ស្គរ​ ​ស័ង្គ​ ​និង​សម្ភោរ​ទាំងឡាយ​ផង​ ​ដោយ​ពិណ​ទាំងឡាយ​ផង​ ​ដោយ​រនាត​ទាំងឡាយ​ផង​ ​ដូច​ទេវរាជ​វសវត្តី​ ​អ្នក​បរិបូណ៌​ដោយ​តម្រេក​ ​រមែង​ត្រេកអរ​ក្នុង​ការ​រាំ​ ​និង​ការ​ច្រៀង​ ​ដែល​ស្រី​អប្សរ​ប្រគំ​ពីរោះ​ហើយ​ផង​ ​រូបារម្មណ៍​មាន​ប្រការ​ផ្សេង​ៗ​ ​ដ៏​ជា​ទិព្វ​ ​(​គួរ​ជាទី​ត្រេក​ដល់​អ្នក​)​ ​ទាំង​សទ្ទារម្មណ៍​ ​ឬ​រសារម្មណ៍​ ​ដ៏​ជា​ទិ​ព្វ​កី្ត​ ​គន្ធា​រម្ម​ណ៍​កី្ត​ ​ផោដ្ឋព្វារម្មណ៍​កី្ត​ ​ដែល​យើង​អធិប្បាយ​ហើយ​ ​(​អារម្មណ៍​ទាំងនោះ​)​ ​គួរ​ជាទី​រីករាយ​នៃ​ចិត្ត​របស់​អ្នក​ ​ទេវបុត្ត​ទាំងឡាយ​ ​មាន​ពន្លឺ​ច្រើន​ ​ក្នុង​វិមាន​ដ៏​ប្រសើរ​នោះ​ ​តែង​រុងរឿង​ក្រៃពេក​ដោយ​រស្មី​ ​ដូច​ព្រះអាទិត្យ​ដែល​ទើបនឹង​រះ​ឡើង​ ​នេះ​ជា​ផល​នៃ​ទាន​ ​ឬ​សីល​ ​ឬ​អញ្ជលិកម្ម​របស់​អ្នក​ ​អាត្មា​សួរ​ហើយ​ ​ចូរ​អ្ន​ក​បា្រប់​នូវ​ហេតុ​នោះ​។​
 ទេវបុត្ត​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​រីករាយ​។​បេ​។​ ​ផល​នៃ​កម្ម​នេះ​ថា​
​(​១​)​ ​ព្រំ​ដែល​មាន​រោម​វែង​ជាង​ ​៤ធ្នាប់​។​ ​វិនយបិដក​ ​ភាគ៧​ ​ទំព័រ​ ​១៩៦​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់