ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ព្រោះហេតុនោះ បានជាខ្ញុំមានពន្លឺប្រាសចាកមន្ទិល រុងរឿងកន្លងទេវតាទាំងឡាយ ព្រោះហេតុនោះ ទិសទាំងពួង តែងភ្លឺអំពីរាងកាយទាំងអស់របស់ខ្ញុំ
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ។
[១០] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងដែកមានសម្បុរល្អតាំងនៅ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ

ចប់ បទីបវិមាន ទី៩។
តិលទក្ខិណវិមាន ទី១០