​មដ្ឋ​កុណ្ឌ​លិ​វិមាន​ ​ទី៩​


 [​៨៣​]​ ​(​ព្រាហ្មណ៍​សួរ​ថា​)​ ​អ្នកមាន​ខ្លួន​ប្រដាប់​ហើយ​ ​មាន​កុណ្ឌល​រលីង​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ ​មានខ្លួន​ប្រស់​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ផ្គង​ដើមដៃ​ ​កន្ទក់កន្ទេញ​ក្នុង​កណ្តាល​ព្រៃស្មសាន​ ​តើ​អ្នក​ដល់​នូវ​សេ​ចកី្ត​ទុក្ខ​ដូចម្តេច​។​
 (​មាណព​ឆ្លើយ​ថា​)​ ​រាង​រថ​ ​ជា​វិការៈ​នៃ​មាស​ ​មាន​រស្មី​ភ្លឺផ្លេក​ ​កើតឡើង​ដល់​ខ្ញុំ​ ​បើ​ខ្ញុំ​មិនបាន​នូវ​គូ​នៃ​កង់​របស់​រថ​នោះ​ទេ​ ​ខ្ញុំ​នឹង​លះបង់​ជីវិត​ ​ព្រោះ​សេ​ចកី្ត​ទុក្ខ​នោះ​។​
 (​ព្រាហ្មណ៍​សួរ​ថា​)​ ​ម្នាល​មាណព​ដ៏​ចំរើន​ ​អ្នក​ចូរ​ប្រាប់​ ​(​នូវ​គូ​នៃ​កង់​)​ ​មាស​ ​ឬ​កែវមណី​ ​កែវ​ទទឹម​ ​ឬ​ប្រាក់​ដល់​ខ្ញុំ​ ​ៗ​ ​នឹង​ញុំាង​អ្នកឲ្យ​បាន​នូវ​គូ​នៃ​កង់​ ​(​នោះ​)​។​
 មាណព​នោះ​ ​បាន​ពោល​បញ្ជាក់​ចំពោះ​ព្រាហ្មណ៍​នោះ​ថា​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​ទាំងពីរ​វង់​ ​ប្រាកដ​ឰដ៏​អាកាស​នុ៎ះ​ ​រថ​របស់ខ្ញុំ​ ​ជា​វិការៈ​នៃ​មាស​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់