ជាអ្នកត្រូវការដោយទ្រព្យ ប្រាថ្នានូវការចំណេញ ប្រកបព្យាយាមគួរតាមអធ្យាស្រ័យ មានលាភបរិបូណ៌ ត្រឡប់មកកាន់ក្រុងបាតលិបុត្តវិញ មិនមានអន្តរាយ លុះបុរសទាំងនោះទៅផ្ទះរបស់ខ្លួនហើយ ក៏មានសួស្តី ចួបជុំនឹងបុត្តភរិយា មានចិត្តរីករាយ ត្រេកអរ ព្រឺព្រួច ទើបនាំគ្នាធ្វើការឆ្លងដ៏ឱឡារិក ចំពោះសេរិស្សកវិមាន ពួកពាណិជទាំងនោះ បានសាងបរិវេណ ១ ឈ្មោះសេរិស្សកៈ ការសេពគប់នឹងសប្បុរសទាំងឡាយ ជាគុណញុំាងប្រយោជន៍ឲ្យសម្រេច ការសេពគប់នឹងបុគ្គលអ្នកមានធម្មគុណទាំងឡាយ រមែងមានឫទ្ធិច្រើន ពួកសត្វ គឺនាយពាណិជទាំងអស់នោះ បានដល់នូវសេចកី្តសុខ ព្រោះអាស្រ័យសេចកី្តចំរើនរបស់ឧបាសកម្នាក់។
[៨៥] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរជាវិការៈនៃកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរជាវិការៈនៃកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ
ចប់ សេរិស្សកវិមាន ទី១០។
សុនិក្ខិត្តវិមាន ទី១១
[៨៥] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរជាវិការៈនៃកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏ឱឡារិក មានសសរជាវិការៈនៃកែវពិទូរ្យ ក្រាលដោយកម្រាលដ៏រុងរឿង ជាផ្ទះកំពូលដ៏ល្អ