​បតិ​ព្វ​តា​វិមាន​ ​ទី១១​


 [​១១​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ពួក​ក្រៀល​ ​ក្ងោក​ ​ហង្ស​ ​និង​តា​វ៉ៅ​ ​មាន​អានុភាព​ជា​ទិព្វ​ ​មានសម្លេង​ពីរោះ​ ​មក​ប្រជុំ​គ្នា​ ​វិមាន​នេះ​ជាទី​ត្រេកអរ​ ​ដេរដាស​ដោយ​ផ្កា​ ​វិចិត្រ​រចនា​យ៉ាងច្រើន​ ​ដែល​ជន​ប្រុសស្រី​សេពគប់​ហើយ​ ​ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​នាង​នៅក្នុង​វិមាន​នោះ​ ​ពួក​ស្រី​អប្សរ​ទាំងប៉ុន្មាន​ ​មាន​ឫទ្ធិ៍​និមិ្មត​រូប​ច្រើន​ ​រាំច្រៀង​ ​រីករាយ​ ​ដោយ​ជុំវិញ​ ​ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​នាង​បាន​ដល់​នូវ​ឫ​ទិ៍្ធ​យ៉ាងនេះ​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​ដ៏​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​មាន​សេ​ចកី្ត​គោរ​ពបី្ត​ ​មិន​មានចិត្ត​កើតឡើង​ក្នុង​បុរស​ដទៃ​ ​ខំ​រក្សា​បី្ត​ ​ដូចជា​មាតា​រក្សា​កូន​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់