ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ផលសម្រេចដល់ខ្ញុំ ក្នុងវិមាននេះផង ភោគៈទាំងឡាយណានីមួយ ជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ដោយបុណ្យនោះ ទើបខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិសដោយបុណ្យនោះ។
ចប់ សុនិក្ខិត្តវិមាន ទី១១។
ឧទ្ទាន
និយាយអំពីរឿងបុរសកំសត់ ២ លើក រឿងបុរសធ្វើវិហារទាន ២ លើក រឿងបុរសស៊ីឈ្នួល ១ រឿងនាយគោបាល ១ រឿងសេះកណ្ឋកៈ ១ រឿងអនេកវណ្ណទេវបុត្រ ១ រឿងមដ្ឋកុណ្ឌលី ១ រឿងសេរិស្សកវិមាន ១ រឿងសុនិក្ខិត្តវិមាន ១។
ចប់ បុរិសវគ្គ ទី៧។
ចប់ ភាណវារៈ ទី៤។
ថយ | ទំព័រទី ១៩១