​ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​ជា​កូនប្រសា​ក្នុង​ផ្ទះ​នៃ​ឪពុកក្មេក​ ​បានឃើញ​ភិក្ខុ​ ​ដែល​ប្រាសចាក​រាគៈ​ ​មានចិត្ត​ថ្លា​ ​មិន​ល្អក់​ ​
 ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​បាន​ឲ្យ​ចំណែក​ ​(​នំ​កុម្មាស​)​ ​ដល់​ភិក្ខុ​នោះ​ដោយដៃ​របស់​ខ្លួន​ ​លុះ​ឲ្យ​ដុំ​នៃ​នំ​កុម្មា​សរួច​ហើយ​ ​ក៏​រីករាយ​ក្នុង​នន្ទ​នវ័ន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​
 ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​ទុតិយ​សុណិសា​វិមាន​ ​ទី១៤​។​

ថយ | ទំព័រទី ២៤ | បន្ទាប់