​ខ្ញុំ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​គ្រប់​កាល​ ​ជា​អ្នកមាន​សេ​ចកី្ត​សង្រួម​ ​មានការ​ចែករំលែក​ទាន​ ​នៅ​គ្រប់គ្រង​វិមាន​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​ជា​អ្នក​ឆ្ងាយ​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ដែល​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ខ្ញុំ​មានយស​ដោយ​សីល​ជា​របស់​ខ្លួន​ផង​ ​ដោយ​យស​ផង​ ​រមែង​សោយ​នូវ​បុណ្យ​ ​ជា​របស់​នៃ​ខ្លួនខ្ញុំ​ ​ដល់​នូវ​សេ​ចកី្ត​សុខ​ ​មិន​មាន​រោគ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​។​
 បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។
ថយ | ទំព័រទី ២៦ | បន្ទាប់