​បី​ឋ​វិមាន​ ​ទី២​


 [​២​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​តាំងរបស់​នាង​ ​ជា​វិការៈ​នៃ​កែវពិទូរ្យ​ដ៏​ឧត្តម​ ​មានសន្ទុះ​លឿន​ដូច​ចិត្ត​ ​ទៅតាម​ប្រាថ្នា​បាន​ ​ម្នាលនាង​មានខ្លួន​ប្រដាប់​ហើយ​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ ​មាន​សំពត់​ល្អ​ ​នាង​ភ្លឺស្វាង​ដូចជា​ផ្លេកបន្ទោរ​ ​ញុំាង​ទីបំផុត​នៃ​ពពក​ឲ្យ​ភ្លឺច្បាស់​
 តើ​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ឯណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​នាង​មាន​អានុភាព​ដ៏​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់​នាង​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​តើ​ដោយ​ហេ​តុ​អី្វ​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​ ​លុះ​ព្រះ​មោគ្គល្លាន​សួរ​ប្រស្នា​ហើយ​ ​ក៏​ដោះស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ខ្ញុំ​ ​កាលដែល​កើតជា​មនុស្ស​ ​ក្នុង​ពួក​មនុស្ស​ ​បាន​ឲ្យ​អាសនៈ​ដល់​អាគន្តុក​ភិក្ខុ​ ​បាន​ថ្វាយបង្គំ​ ​ធ្វើ​អញ្ជលី​កម្ម​ ​បាន​ឲ្យ​ទាន​ ​តាម​អានុភាព​ ​(​នៃ​ខ្ញុំ​)​ ​
ថយ | ទំព័រទី ៣ | បន្ទាប់