ខ្ញុំជាទេវតាបានឃើញនូវអមតធម៌យ៉ាងនេះហើយ ជាសាវិកានៃព្រះតថាគត មិនមានបុគ្គលដទៃប្រសើរជាង បានឃើញធម៌ តាំងនៅក្នុងផលជាបឋម ដល់នូវសោតៈ ទុគ្គតិក៏មិនមានដល់ខ្ញុំទៀត ខ្ញុំបានចូលមក ដើម្បីថ្វាយបង្គំព្រះពុទ្ធ ព្រះអង្គមិនមានបុគ្គលដទៃប្រសើរជាងផង ដើម្បីនមស្ការនូវពួកភិក្ខុ ដែលនាំមកនូវសេចកី្តជ្រះថ្លា ជាអ្នកត្រេកអរក្នុងកុសល (មក) កាន់ទីប្រជុំនៃសមណៈដ៏ក្សេមផង ខ្ញុំមានសេចកី្តគោរពចំពោះព្រះពុទ្ធជាស្តេចហេតុធម៌ដ៏មានសិរី បានឃើញព្រះពុទ្ធជាអ្នកប្រាជ្ញ ក៏មានចិត្តរីករាយ ត្រេកអរ ខ្ញុំថ្វាយបង្គំព្រះតថាគត ជាធម្មសារថីដ៏ប្រសើរជាងជន ផ្តាច់បង់តណ្ហា ត្រេកអរក្នុងកុសល ជាអ្នកទូន្មានសត្វ មានសេចកី្តអនុគ្រោះ ដោយប្រយោជន៍ដ៏ឧត្តម។
[១៧] (សក្កទេវរាជសួរថា) វិមាន មានសសរជាវិការៈនៃកែវពិទូរ្យនេះដ៏រុងរឿង ភ្លឺផ្លេកសព្វកាល ឥតមានមន្ទិលគ្របដោយដើមឈើ ជាវិការៈនៃមាសដោយជុំវិញ
ចប់ សិរីមាវិមាន ទី១៦។
បេសការិយវិមាន ទី១៧
[១៧] (សក្កទេវរាជសួរថា) វិមាន មានសសរជាវិការៈនៃកែវពិទូរ្យនេះដ៏រុងរឿង ភ្លឺផ្លេកសព្វកាល ឥតមានមន្ទិលគ្របដោយដើមឈើ ជាវិការៈនៃមាសដោយជុំវិញ