ជាអ្នកមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមានសេចកី្តសង្ស័យ មានសិក្ខាបទមិនបានដាច់ សម្រេចនូវផលទៀង ក្នុងធម៌ជាគ្រឿងត្រាស់ដឹង មិនមានសេចកី្តទុក្ខ។
សក្កទេវរាជត្រាស់ថា ម្នាលនាងមានសេចកី្តជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជឿស៊ប់ មិនមានសេចកី្តសង្ស័យ មានសិក្ខាបទមិនបានដាច់ បានសម្រេចនូវផលទៀង ក្នុងធម៌ជាគ្រឿងត្រាស់ដឹង មិនមានសេចកី្តទុក្ខ យើងត្រេកអរនូវសម្បតិ្តរបស់នាងផង នូវដំណើរមកដោយប្រពៃរបស់នាងផង នាងរុងរឿងដោយធម៌ គឺបុញ្ញសម្បតិ្តផង ដោយយស គឺទិព្វសម្បតិ្តផង។

ចប់ បេសការិយវិមាន ទី១៧។
ឧទ្ទាន (នៃបីឋវគ្គនោះ) គឺ
និយាយអំពីបីឋវិមាន ៥ នាវាវិមាន ៣ បទីបវិមាន ១ តិលទកិ្ខណវិមាន ១ បតិព្វតាវិមាន ២ សុណិសាវិមាន ២ ឧត្តរាវិមាន ១ សិរីមាវិមាន ១ បេសការិយវិមាន ១ លោកហៅថា វគ្គដូច្នេះឯង។
ចប់ វគ្គទី ១ ក្នុងឥត្ថីវិមាន។