សេចកី្តសុខនៃពួកជនដែលមិនបានធ្វើបុណ្យ មិនមានក្នុងលោកនេះផង ក្នុងលោកខាងមុខផង សេចកី្តសុខនៃពួកជនដែលបានធ្វើបុណ្យ រមែងមានក្នុងលោកនេះផង ក្នុងលោកខាងមុខផង ពួកបុគ្គល អ្នកប្រាថ្នាឲ្យបានកើតជាមួយនឹងពួកទេវតាទាំងនោះ គប្បីធ្វើកុសលឲ្យច្រើនចុះ ព្រោះថាបុគ្គលបានធ្វើបុណ្យ ជាអ្នកបានបរិបូណ៌ដោយភោគៈ តែងរីករាយ ក្នុងស្ថានសួគ៌។
[១៩] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អឋិតនៅហើយ ញុំាងទិសទាំងពួងឲ្យភ្លឺដូចផ្កាយព្រឹក ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
លំនៅរបស់ខ្ញុំ តាំងនៅជិតទីជាទីចេញអំពីកេវដ្តទ្វារ ខ្ញុំមានចិត្តជ្រះថ្លា ក្នុងលោកអ្នកមានចិត្តត្រង់ទាំងឡាយ បានប្រគេនបាយ នំកុម្មាស និងបន្លែ ជ្រក់ ទឹកដែលផ្សំដោយសម្ភារៈច្រើន ដល់ពួកសាវ័កអ្នកស្វែងរកគុណធំ ដែលត្រាច់ទៅ ក្នុងទីលំនៅនៃខ្ញុំនោះ
ចប់ ទាសីវិមាន ទី១។
លខុមាវិមាន ទី២