អា​ចាម​ទាយិកា​វិមាន​ ​ទី៣​


 [​២០​]​ ​(​ព្រះឥន្ទ​សួរ​ព្រះ​កស្សប​ថា​)​ ​កាលដែល​លោកម្ចាស់​ត្រាច់​ទៅ​បិណ្ឌបាត​ ​ឈរ​នៅ​ស្ងៀម​ ​មាន​នារី​ម្នាក់​កំសត់​ ​កំព្រា​ ​អាស្រ័យ​នៅផ្ទះ​នៃ​បុគ្គល​ដទៃ​ ​ជ្រះថ្លា​ ​បាន​ប្រគេន​បាយ​ក្តាំង​ដល់​លោកម្ចាស់​ដោយដៃ​របស់​ខ្លួន​ ​នាង​នោះ​ ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ​ ​ទៅកាន់​ទិស​ណា​ហ្ន៎​។​
 (​ព្រះ​ថេរៈ​តប​ថា​)​ ​កាលដែល​អាត្មា​ត្រាច់​ទៅ​បិណ្ឌបាត​ ​ឈរ​ស្ងៀម​ ​មាន​នារី​កំសត់​ ​កំព្រា​ ​អាស្រ័យ​នៅផ្ទះ​នៃ​បុគ្គល​ដទៃ​ ​ជ្រះថ្លា​ ​បាន​ប្រគេន​បាយ​ក្តាំង​ដល់​អាត្មា​ ​ដោយដៃ​របស់​ខ្លួន​ ​នាង​នោះ​ ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ ​រួចផុត​ស្រឡះ​ ​ច្យុត​អំពី​មនុស្សលោក​នេះ​ទៅ​ហើយ​ ​ពួក​ទេវតា​ដែល​មាន​ឫទ្ធិ៍​ច្រើន​ ​មាននៅ​ក្នុង​ជាន់​និម្មានរតី​ណា​ ​នារី​ដែល​ជា​អ្នក​ប្រគេន​បាយ​ក្តាំង​ ​ក៏​ដល់​នូវ​សេ​ចកី្ត​សុខ​ ​រីករាយ​ក្នុង​ពួក​ទេវតា​ជាន់​និម្មានរតី​នោះ​។​ ​ឱ​ហ្ន៎​ ​ទាន​របស់​ស្រី​កំព្រា​ដែល​បាន​តាំង​ទុក​ល្អ​ ​ក្នុង​ព្រះ​ថេរៈ​ព្រះ​នា​មកស្សបៈ​ ​ឱ​ហ្ន៎​ ​ទក្ខិណា​សម្រេច​ហើយដោយ​ទាន​ ​ដែល​នាំមក​អំពី​ផ្ទះ​នៃ​បុគ្គល​ដទៃ​ ​នារី​ណា​មាន​អវយវៈ​ល្អ​ទាំងអស់​ ​ជាទី​រមិលមើល​ ​មិនបាន​ថោកថយ​នៃ​ភស្តា​ ​គប្បី​ធ្វើ​នូវ​ភាព​នៃ​ខ្លួន​ជាម​ហេ​សី​ ​នៃ​ស្តេច​ចក្រ​ព​តិ្ត​ ​ក៏​មិនដល់​មួយ​ចំណិត​នៃ​ចំណែក​ ​១៦​ ​ៗ​ ​ដង​ ​នៃ​ការ​ឲ្យ​នូវ​បាយ​ក្តាំង​នោះ​ឡើយ​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់