​មាស​ឆ្តោ​រ​ ​១០០​ ​សេះ​ ​១០០​ ​រថ​ទឹម​អស្សតរ​ ​១០០​ ​កញ្ញា​ ​១​ ​សែន​ ​មាន​កុណ្ឌល​ជា​វិការៈ​នៃ​កែវមណី​ប្រដាប់​ហើយ​ ​ក៏​មិនដល់​មួយ​ចំណិត​នៃ​ចំណែក​ ​១៦​ ​ៗ​ ​ដង​ ​នៃ​ការ​ឲ្យ​នូវ​បាយ​ក្តាំង​នោះ​ឡើយ​ ​ដំរី​ទាំងឡាយ​ដ៏​ប្រសើរ​ ​១០០​ ​នៅក្នុង​ព្រៃ​ហេមពាន្ត​មា​នភ្លុ​កង​ដូចជា​ចន្ទោល​នង្គ័ល​ ​មាន​កម្លាំង​ខ្លាំង​ ​មាន​ខ្សែ​ដង្គន់​មាស​ ​ជា​ពូជ​មា​តង្គៈ​ ​មាន​គ្រឿងប្រដាប់​វិចិត្រ​ហើយដោយ​មាស​ ​ក៏​មិនដល់​មួយ​ចំណិត​នៃ​ចំណែក​ ​១៦​ ​ៗ​ ​ដង​ ​នៃ​ការ​ឲ្យ​នូវ​បាយ​ក្តាំង​នោះ​ឡើយ​ ​បុគ្គល​ណា​ ​គប្បី​ធ្វើ​នូវ​ភាព​នៃ​ខ្លួន​ជាធំ​ក្នុង​ទី្វ​បទាំង​ ​៤​ ​ក្នុង​លោក​នេះ​ ​ក៏​នៅ​មិនទាន់​ដល់​មួយ​ចំណិត​នៃ​ចំណែក​ ​១៦​ ​ៗ​ ​ដង​ ​នៃ​ការ​ឲ្យ​នូវ​បាយ​ក្តាំង​នោះ​ឡើយ​។​

​ចប់​ ​អា​ចាម​ទាយិកា​វិមាន​ ​ទី៣​។​


​ចណ្ឌាលី​វិមាន​ ​ទី៤​


 ​[​២១​]​ ​(​ព្រះ​មោគ្គល្លាន​ប្រាប់​ថា​)​ ​នែនាង​ចណ្ឌាលី​ ​នាង​ចូរ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​គោតម​ដ៏​មានយស​ ​ព្រះពុទ្ធ​ព្រះអង្គ​ជា​ឥសី​ទី​ ​៧​ ​ទ្រង់​ប្រថាប់​នៅ​ដើម្បី​អនុគ្រោះ​នាង​ ​ចូ​រនាង​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ជា​ព្រះអរហន្ត​ប្រកបដោយ​តា​ទិ​គុណ​ចុះ​ ​នាង​ចូរ​ផ្គង​អញ្ជលី​ឲ្យ​រហ័ស​ ​ថ្វាយបង្គំ​ចុះ​ ​ព្រោះថា​ ​ជីវិត​របស់​នាង​តិចណាស់​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់