​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ព្រោះ​ដំណើរ​នោះ​ ​ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ឯណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ផង​ ​
 បពិត្រ​ភិក្ខុ​ ​មាន​អានុភាព​ច្រើន​ ​ខ្ញុំ​សូម​ទូល​លោក​ថា​ ​ខ្ញុំ​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ណា​ ​ខ្ញុំ​មាន​អានុភាព​រុងរឿង​យ៉ាងនេះ​ ​ទាំង​សម្បុរ​របស់ខ្ញុំ​ក៏​ភ្លឺច្បាស់​សព្វ​ទិស​ ​ដោយ​ផលបុណ្យ​នោះ​។​

​ចប់​ ​បី​ឋ​វិមាន​ ​ទី២​។​


​បី​ឋ​វិមាន​ ​ទី៣​


 [​៣​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​តាំងរបស់​នាង​ជា​វិការៈ​នៃ​មាស​ ​ធំ​ទូលាយ​ ​មានសន្ទុះ​លឿន​ដូច​ចិត្ត​ ​ទៅតាម​ប្រាថ្នា​បាន​ ​ម្នាលនាង​មានខ្លួន​ប្រដាប់​ហើយ​ ​ទ្រទ្រង់នូវ​កម្រងផ្កា​ ​មាន​សំពត់​ល្អ​ ​នាង​ភ្លឺស្វាង​ដូច​ផ្លេកបន្ទោរ​ ​ញុំាង​ទីបំផុត​នៃ​ពពក​ឲ្យ​ភ្លឺច្បាស់​បាន​ ​តើ​នាង​មាន​សម្បុរ​បែប​នោះ​ ​ដោយ​ហេ​តុ​អី្វ​ ​ផល​សម្រេច​ដល់​នាង​ ​ក្នុង​ទីនេះ​ផង​ ​ភោគៈ​ទាំងឡាយ​ឯណា​នីមួយ​ ​ដែល​ជាទី​គាប់ចិត្ត​ ​ភោគៈ​ទាំងនោះ​ ​ក៏​កើង​ឡើង​ដល់​នាង​ផង​ ​តើ​ដោយ​ហេ​តុ​អី្វ​
 ​ម្នាល​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​អាត្មា​សូម​សួរ​នាង​ ​នាង​កាលដែល​កើតជា​មនុស្ស​ ​បាន​ធ្វើ​បុ​ណ្យ​អី្វ​ ​
ថយ | ទំព័រទី ៤ | បន្ទាប់