បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំជាទេវតាប្រសើរវិសេស ជាងស្រីអប្សរទាំងនោះដោយសម្បុរ ដោយយស និងអាយុ ជាទេវតា មានកុសលដ៏ច្រើន បានធ្វើហើយ ដឹងខ្លួន មានស្មារតី មកដើម្បីថ្វាយបង្គំនូវព្រះមុនី ព្រះអង្គប្រកបដោយសេចកី្តករុណាក្នុងលោក។ លុះនាងចណ្ឌាលី ជាស្ត្រីកតញ្ញូកតវេទិនី ពោលពាក្យនេះដូច្នេះហើយ ក៏ថ្វាយបង្គំព្រះបាទានៃព្រះអរហន្តហើយ ក៏បាត់ពីទីនោះទៅ។
[២២] (ព្រះមានព្រះភាគ ត្រាស់សួរថា) នាងមានសម្បុរខៀវផង លឿងផង ខ្មៅផង ហង្សបាទផង ក្រហមផង ចោមរោមដោយលំអងនៃផ្កា មានពណ៌ផ្សេងៗ ទ្រទ្រង់នូវកម្រងផ្កាមន្ទារវបុស្សនៅលើក្បាល ម្នាលនាងមានប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួកទេវតាដទៃគ្មានទេ ម្នាលនាងមានយស នាងកើតក្នុងពួកទេវតានៅក្នុងស្ថានត្រៃត្រឹង្ស ដោយបុណ្យអី្វ ម្នាលទេវធីតា តថាគតសួរហើយ នាងចូរប្រាប់មក ផលនៃកម្មនេះ ដូចម្តេច។
(ទេវតានោះ តបថា) ជនទាំងឡាយ ស្គាល់ខ្ញុំថា ភទិ្ទត្ថិកា ខ្ញុំជាឧបាសិកា នៅក្នុងកិម្ពិលានគរ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករលែកនូវទានសព្វកាល
ចប់ ចណ្ឌាលីវិមាន ទី៤។
ភទ្ទិត្ថិកាវិមាន ទី៥