​បរិបូណ៌​ដោយ​សទ្ធា​ ​និង​សីល​ ​មានចិត្ត​ត្រេកអរ​ក្នុង​ការចែក​រំលែក​នូវ​ទាន​សព្វកាល​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​ពួក​បុគ្គល​មានចិត្ត​ត្រង់​ ​បាន​ឲ្យ​គ្រឿង​ស្លៀកដណ្តប់​ ​ភត្ត​ ​សេនាសនៈ​ ​និង​គ្រឿង​ប្រទីប​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​ទាំងឡាយ​សព្វកាល​ ​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ឆ្ងាយ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​(​ចិត្ត​ស្វាមី​)​ ​និង​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
 សេ​ចកី្ត​ពេញចិត្ត​កើតឡើង​ដល់​ខ្ញុំ​ ​ព្រោះ​បានឮ​នូវ​នន្ទ​នវ័ន​ជា​រឿយ​ៗ​ ​ខ្ញុំ​បាន​ដំ​កល់​នូវ​ចិត្ត​ក្នុង​នន្ទ​នវ័ន​ ​ក្នុង​តា​វតិ្តង្ស​នោះ​ ​ហើយ​ចូល​ទៅកាន់​នន្ទ​នវ័ន​ ​ខ្ញុំ​ពុំ​បាន​ធ្វើតាម​ព្រះពុទ្ធដីកា​របស់​ព្រះ​សាស្តា​ ​ជា​ព្រះពុទ្ធ​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ​ទេ​ ​ខ្ញុំ​មាន​សេ​ចកី្ត​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ព្រោះ​ដំ​កល់​នូវ​ចិត្ត​ក្នុង​ធម៌​ដ៏​ថោកទាប​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់