​ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ជន​ទាំងឡាយ​បាន​ស្គាល់​នូវ​ខ្ញុំ​ថា​ ​សុ​ទិ​ន្នា​ ​ខ្ញុំ​ជា​ឧបាសិកា​ ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​បរិបូណ៌​ដោយ​សទ្ធា​ ​និង​សីល​ ​ត្រេកអរ​ក្នុង​ការចែក​រំលែក​នូវ​ទាន​សព្វកាល​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​ពួក​បុគ្គល​មានចិត្ត​ត្រង់​ ​បាន​ឲ្យ​គ្រឿង​ស្លៀកដណ្តប់​ ​ភត្ត​ ​សេនាសនៈ​ ​និង​គ្រឿង​ប្រទីប​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​ទាំងឡាយ​សព្វកាល​ ​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ឆ្ងាយ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​(​ចិត្ត​ស្វាមី​)​ ​និង​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​នៃ​ព្រះ​គោតម​ ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​សុ​ទិ​ន្នា​វិមាន​ ​ទី៩​។​

ថយ | ទំព័រទី ៤៧ | បន្ទាប់